វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក
ចេញ​ផ្សាយ ០៧ មករា ២០២១
47

ថ្ងៃអង្គារ ៨ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមដំណើរដោយលោក សួន បូរ៉ុម មន្ត្រីការិយាល័យ បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ល ដាវុន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងលោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ៣៣នាក់ ស្រី ០៤នាក់ អញ្ជើញមកពីបណ្តាខេត្តចំនួន ១៤ខេត្ត។ កម្មវិធីនេះមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ 

ចំនួនអ្នកចូលទស្សនា
Flag Counter