ចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងចំការស្វាយចំនួន ៥កន្លែង ស្ថិតនៅភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ០៧ មករា ២០២១
48

ថ្ងៃអង្គារ ៨ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជា មន្ត្រី អង្គភាពអនុវត្ត គម្រោង ខេត្ត នៃគម្រោងខ្សែ ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន  CFAVC បានជូនដំណើរ លោក សេង សាវ៉ាតអនុប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម និងលោកទីប្រឹក្សាគម្រោង CS2 ចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងចំការស្វាយចំនួន ៥កន្លែង  ស្ថិតនៅភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់  ដើម្បីធ្វើការជ្រើសរើសចំការស្វាយចំនួន ២ដែល មានសក្តានុពលសមស្របតាមលក្ខណៈវិនិច្ឆ័យគម្រោង គាំទ្រការធ្វើបង្ហាញការប្រើប្រាស់បច្ចេកវិទ្យាស្រោចស្រពទឹកតាមប្រព័ន្ធតំណក់ទឹកជាមួយគម្រោង CFAVC រួមមានឈ្នោះ៖

-នួន កុសល ភេទប្រុស មានផ្ទៃដីចំការស្វាយចំនួន ៨ ហិកតា
-ស្រិន សេងទាន់ ភេទប្រុស មានផ្ទៃដីចំការស្វាយចំនួន ១៧ហិកតា
-បោយ ជឿន ភេទប្រុស មានផ្ទៃដីចំមកការស្វាយចំនួន ១ហិកតា
-ម៉ិច ធុច ភេទប្រុស មានផ្ទៃដីចំការស្វាយចំនួន ១,៥ហិកតា
-សែ មន ភេទ ស្រី មានផ្ទៃដីចំការស្វាយចំនួន ១ ហិកតា

ចំនួនអ្នកចូលទស្សនា
Flag Counter