មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើពិធីចែកគ្រាប់ពូជដំណាំ(៦មុខ) ក្នុងស្រុកសំរេាង បានចំនួន ៣១៤គ្រួសារ
ចេញ​ផ្សាយ ០៧ មករា ២០២១
71

ថ្ងៃសុក្រ ៤ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០

 

លេាក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត បានធ្វើពិធីចែកគ្រាប់ពូជដំណាំ(៦មុខ) ក្នុងស្រុកសំរេាង បានចំនួន ៣១៤គ្រួសារ ក្នុងនេាះរួមានមាន: ឃុំរវៀងចំនួន ៨០គ្រួសារ ឃុំជំរះពេនចំនួន ១៨៣គ្រួសារ ឃុំសំរេាងចំនួន ២៥គ្រួសារ ឃុំស្លាចំនួន ៦គ្រួសារ និងឃុំបឹងត្រាញ់ខាងត្បូង ចំនួន  ២០គ្រួសារ ព្រមទាំងមានការចូលរួមពីលេាក លេាកស្រីប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរេាង ចំនួន ៣នាក់។ ពូជដំណាំទាំងនេះគាំទ្រដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្តជាអ្នកអនុវត្ត។ ក្នុងឱកាសនោះលេាកស្រីប្រធានការិយាល័យ ក៏បានផ្តល់អនុសាសន៍ពីបច្ចេកទេសមួយចំនួន។ លេាកអនុប្រធានមន្ទីរក៏បានផ្តាំផ្ញេីរអេាយមន្រ្តីបច្ចេកទេសស្រុក ខេត្ត ត្រូវតាមដាន និងផ្តល់បច្ចេកទេសដល់កសិករក្នុងកំឡុងពេលដាំដុះ។

ចំនួនអ្នកចូលទស្សនា
Flag Counter