លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានអមដំណើរឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យការស្តារឡើងវិញស្រូវប្រាំង នៅឃុំអង្គបូរី និងឃុំគោកធ្លក ស្រុកអង្គរបូរី
ចេញ​ផ្សាយ ០៧ មករា ២០២១
55

ថ្ងៃព្រហស្បតិ៍ ៣ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានអមដំណើរឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យការស្តារឡើងវិញស្រូវប្រាំង នៅឃុំអង្គបូរី និងឃុំគោកធ្លក ស្រុកអង្គរបូរី។ តាមការបញ្ជាក់របស់ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក  ឃើញថា ទឹកជំនន់ប៉ះពាល់ផ្ទៃដីស្រូវប្រាំងចំនួន ២៨៨ហិកតា ស្មើនឹង ៣០៨ គ្រួសារ រហូតមកដល់ពេលនេះកសិករបានស្តាររួចរាល់ ១០០% ហើយ។ លោកប្រធានបានក៏បានបន្ត អមដំណើរ ឯកឧត្តម ចុះពិនិត្យការដាំដំណាំលើទឹករបស់លោក គង វ៉ុង នៅភូមិចំប៉ា និងការដាំបន្លែម្រះ នៅភូមិប្ញស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ផ្លែម្រះមានតម្លៃ ១ ២០០រៀល ក្នុង ១គក្រ បើតាមតម្លៃទីផ្សារក្នុងថ្ងៃនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter