ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកត្រាំកក់ បានធ្វើការប្រជុំពិភាក្សាជាមួយអាជីវករពិឃាដគោក្របីដែលប្រកបអាជីវកម្មក្នុងឃុំញ៉ែងញ៉ង
ចេញ​ផ្សាយ ០៧ មករា ២០២១
53

ថ្ងៃពុធ ២ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០

លោក ទោ ចន្ធី មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយលោក កង អេត ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកត្រាំកក់ បានធ្វើការប្រជុំពិភាក្សាជាមួយអាជីវករពិឃាដគោក្របីដែលប្រកបអាជីវកម្មក្នុងឃុំញ៉ែងញ៉ង ដោយបានណែនាំពួកគាត់មិនត្រូវធ្វើការទិញ លក់ និងពិឃាដសត្វដែលសង្ស័យកើតជំងឺឆ្លងដាច់ខាត ជៀសវាងដើម្បីបង្ការកុំអោយមានការឆ្លងរាលដាលជំងឺឆ្លង។ កិច្ចប្រជុំនេះរៀបចំនៅសាលាឃុំញ៉ែងញ៉ង ក្រោមអធិបតីភាពលោក សាក់ វន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងមានការចូលរួមសហការពីលោកមេប៉ុស្តិ៍ ឃុំញ៉ែងញ៉ង រួមទាំងលោកមេឃុំ ក្រុមប្រឹក្សាឃុំញ៉ែងញ៉ង និងអាជីវករសរុបចំនួន ០៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter