លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមដំណើរដោយមន្ត្រីជំនាញចំនួន ០៤រូប បានប្រជុំនៅសាលាឃុំញ៉ែងញ៉ង ស្រុកត្រាំកក់
ចេញ​ផ្សាយ ០៧ មករា ២០២១
59

ថ្ងៃពុធ ២ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមដំណើរដោយមន្ត្រីជំនាញចំនួន ០៤រូប រួមជាមួយលោក កង អេត ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកត្រាំកក់ បានប្រជុំនៅសាលាឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាពសុខភាពគោក្របី និងធ្វើការស្រាយបំភ្លឺជុំវិញការស្នើសុំនៅលើបណ្តាញសង្គមហ្វេសប៊ុកអោយមានការបិទចលលាសត្វក្នុងអំឡុងពេលកើតមានជំងឺឆ្លង។ លោកប្រធានបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលកន្លងមកតែងតែសហការផ្តល់ដំណឹងដល់មន្ត្រីជំនាញ និងសំណូមពរជួយបន្តរាយការណ៍ក្នុងករណីមានការផ្ទុះជំងឺ ព្រមទាំងបានផ្តល់ថ្នាំសម្លាប់មេរោគមួយចំនួនធំទុកសម្រាប់ចែកបន្តអោយកសិករប្រើប្រាស់។ កម្មវិធីនេះក៏មានការចូលរួមសហការពីលោក សាក់ វន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកមេឃុំញ៉ែងញ៉ង លោកមេភូមិ និងកសិករសរុបចំនួន ២០នាក់។ នៅពេលរសៀល ក្រុមការងារជំនាញក៏បានបន្តចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមទាហ្វូង និងកន្លែងភ្ញាស់ពងទាកូនចំនួន ០៤កន្លែង នៅឃុំស្រែរនោង ស្រុកត្រាំកក់ ដោយបានណែនាំអោយម្ចាស់កសិដ្ឋានត្រូវបន្តអនុវត្តវិធានការអនាម័យអោយនៅតែល្អប្រសើរជានិច្ច។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter