មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានកិច្ចប្រជុំសំណេះសំណាល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង S-RET
ចេញ​ផ្សាយ ០៧ មករា ២០២១
55

ថ្ងៃពុធ ២ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានកិច្ចប្រជុំសំណេះសំណាល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង S-RET។ ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់អនុសាសន៍ជាច្រើនពាក់ពន្ធ័ការអនុវត្ដគម្រោង S-RET និងបានប្រគល់ឧបករណ៍ ប្រើថាមពលកកើតឡើងវិញ  សម្រាប់ទុកផ្សព្វផ្សាយ និងគាំទ្រដល់កសិករខ្នាតតូច ប្រើប្រាស់ក្នុងការផលិត និងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កេីនប្រាក់ចំណូលដល់កសិកររួមមាន៖
-ម៉ូទ័របូមទឹកចល័តប្រើថាមពលព្រះអាទិត្យរបស់ក្រុមហ៊ុន EcoSun
-ម៉ូទ័របូមទឹកចល័តប្រើថាមពលព្រះអាទិត្យរបស់ក្រុមហ៊ុន I.M.B
-ទូរភ្ញាស់ស៊ុតមាន់ប្រើថាមពលព្រះអាទិត្យរបស់ក្រុមហ៊ុន GIC
-ទូរភ្ញាស់ស៊ុតមាន់ប្រើថាមពលព្រះអាទិត្យរបស់ក្រុមហ៊ុន Pteah Baiting/EDM
-ទូរហាលសម្ងួត ប្រើថាមពលព្រះអាទិត្យរបស់ក្រុមហ៊ុន Lighting Engineering Solution (LES)
-ធ្យូងអនាម័យ សម្រាប់ដុតកម្តៅការពារកូនមាន់របស់ក្រុមហ៊ុន Khmer Green Charcoal Co

ចំនួនអ្នកចូលទស្សនា
Flag Counter