ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកគិរីវង់ បានចុះពិនិត្យស្ថានភាពសុខភាពសត្វគោក្របីរបស់ប្រជាកសិករ
ចេញ​ផ្សាយ ០៧ មករា ២០២១
54

ថ្ងៃអង្គារ ១ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០

លោក ញ៉ែម ចាន់រស្មី ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកគិរីវង់ បានចុះពិនិត្យស្ថានភាពសុខភាពសត្វគោក្របីរបស់ប្រជាកសិករសរុបចំនួន ១២គ្រួសារ ក្នុងនោះ ០៧គ្រួសាររស់នៅភូមិភ្នំក្រពើ ឃុំព្រៃរំដេង និង ០៥គ្រួសាររស់នៅភូមិតាឡឹង ឃុំភ្នំដិន ដែលជាលទ្ធផលឃើញមានគោសរុបចំនួន ២៥ក្បាល ដែលក្នុងនោះគោចំនួន ១០ក្បាលបានឈឺសង្ស័យបង្កឡើងដោយជំងឺអុតក្តាម។ លោកក៏បានណែនាំពីវិធីសាស្ត្រការពារ និងព្យាបាលបន្ថែមដល់ម្ចាស់សត្វ ព្រមទាំងចែកជូនថ្នាំប្លឺមេទីឡែនទុកសម្រាប់ប្រើប្រាស់។ បន្ទាប់មក លោកក៏បានចុះជួបជាមួយលោកមេភូមិទាំងពីរខាងលើដើម្បីប្រមូលព័ត៌មានស្ថិតិសត្វក្នុងភូមិ និងផ្តល់ជូនថ្នាំប្លឺមេទីឡែនសរុបចំនួន ២០លីត្រ ព្រៀងទុកក្នុងករណីមានតម្រូវការពីកសិករ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter