ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តតាកែវ បានចុះពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ កន ភារម្យ ក្នុងភូមិអូផុត ឃុំអង្គតាសោម ស្រុកត្រាំកក់
ចេញ​ផ្សាយ ០៧ មករា ២០២១
93

ថ្ងៃអង្គារ ១ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តតាកែវ បានចុះពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ កន ភារម្យ ក្នុងភូមិអូផុត ឃុំអង្គតាសោម ស្រុកត្រាំកក់។ ចំពោះទីផ្សារកូនមាន់មានដំណើរការល្អ ប៉ុន្តែមានការចំណាយច្រើនលើថ្លៃអគ្គីសនីរបស់កសិដ្ឋាន ក៏ដូចជាសមាជិកសហគមន៍លើការប្រើអំពូលកំដៅកូនមាន់ ធ្វើអោយការចំណេញធ្លាក់ចុះជាងមុនបន្តិច។

ចំនួនអ្នកចូលទស្សនា
Flag Counter