ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីជំនាញបសុពេទ្យ បានចុះពិនិត្យស្ថានភាពជំងឺអុតក្តាម គោ ព្រមទាំងបានផ្សព្វផ្សាយពីបច្ចេកទេសការពារ និងព្យាបាល ជំងឺអុតក្តាម ដល់កសិករ
ចេញ​ផ្សាយ ០៧ មករា ២០២១
56

ថ្ងៃអង្គារ ១ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីជំនាញបសុពេទ្យ បានចុះពិនិត្យស្ថានភាពជំងឺអុតក្តាម គោ ព្រមទាំងបានផ្សព្វផ្សាយពីបច្ចេកទេសការពារ និងព្យាបាល ជំងឺអុតក្តាម ដល់កសិករចំនួន ១៥នាក់ ស្រី ៤នាក់ និងបានចែកថ្នាំប្លឺមេទីឡែន ចំនួន ១២ដប និងថ្នាំសំលាប់មេរោគ ១២ដប ក្នុងភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់។ សូមបញ្ជាក់ថាគោក្នុងភូមិសរុបមានចំនួន ២៤៧ក្បាល បានឈឺ ៥៣ក្បាល និងងាប់ ៨ក្បាល។ ក្នុងករណីមានគោឈឺ សូមធ្វើការរាយការណ៍មកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាបន្ទាន់ រឺ តាមរយៈមន្រ្តីជំនាញពេទ្យសត្វស្រុកដែលនៅក្បែរ។  

ចំនួនអ្នកចូលទស្សនា
Flag Counter