ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចុះសិក្សាវាយតម្លៃពីការគ្រប់គ្រងអនាម័យរបស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី
ចេញ​ផ្សាយ ០៧ មករា ២០២១
51

ថ្ងៃចន្ទ ១៤ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមដំណើរដោយមន្ត្រីជំនាញក្រោមឱវាទចំនួន ០៣រូប បានសហការជាមួយលោក ហង្ស វិច្ឆិការាស្សី អភិបាលរងនៃគណៈអភិបាលស្រុកបាទី និងលោក នៅ ណារិន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី ដើម្បីចុះសិក្សាវាយតម្លៃពីការគ្រប់គ្រងអនាម័យរបស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ដែលជាលទ្ធផលឃើញថាម្ចាស់កសិដ្ឋានខាងលើបានបង្ហូរកាកសំណល់ចេញហួសពីដីកសិដ្ឋានរបស់ខ្លួន ហើយបង្កអោយមានផលប៉ះពាល់ដល់ស្រែចំការ និងដំណាំរបស់កសិករដែលនៅក្បែរនោះ។ បន្ទាប់ពីសម្របសម្រួលដោយក្រុមការងារជំនាញ ភាគីម្ចាស់កសិដ្ឋានបានយល់ព្រមចេញសងការខូចខាតដល់ភាគីកសិករ ព្រមទាំងសន្យាថានឹងមិនបង្កអោយមានបញ្ហាកើតមានឡើងជាលើកទីពីរឡើយ ពុំដូចនេះទេម្ចាស់កសិដ្ឋានព្រមទទួលខុសត្រូវចំពោះមុខច្បាប់។ ភាគីទាំងសងខាងបានស្រុះស្រួលគ្នា ដោយស្មារតីយោគយល់ទៅវិញទៅមក។ 

ចំនួនអ្នកចូលទស្សនា
Flag Counter