ទីប្រឹក្សាទីផ្សាររបស់កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងពិភាក្សាពីទីផ្សារ នៅស្រុកសំរោង និងព្រៃកប្បាស
ចេញ​ផ្សាយ ០៧ មករា ២០២១
54

ថ្ងៃចន្ទ ១៤ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០

លោកទីប្រឹក្សាទីផ្សាររបស់កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងពិភាក្សាពីទីផ្សារ នៅស្រុកសំរោង និងព្រៃកប្បាស រួមមាន៖
-ការដាំដុំក្នុងផ្ទះសំណាញ់របស់កសិករ ណុប រ៉ា នៅភូមិអំពិល ឃុំស្លាស្រុកសំរោង គាត់បានបញ្ជាក់ថាគាត់បានដាំស្ពៃក្រញាញ់បានចំនួន ២សារ រួចហើយដោយលើកទីមួយបានប្រមាណ ៣០០គីឡូក្រាម លើកទីពីរ បានប្រមាណ ៤០០គីឡូក្រាម ហើយលើកទីបីនេះគាត់កំពុងរៀបចំដីដើម្បីដាំម្តងទៀត។
-កសិដ្ឋានដាំបន្លែលើទឹករបស់កសិករ គង់ វុង នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស លោកបានដាំបន្លែលើទឹកចំនួន ១៦ ០០០គុម្ព ក្នុងផ្ទះសំណាញ់ទំហំ (10ម×40ម) គាត់ដាំដំណាំ ស្ពៃក្រញ៉ាញ់ និងខាត់ណាដើម នេះជាការដាំលើកទី១ ក្នុង ២ ទៅ ៣ សប្តាហ៍ទៀត គាត់នឹងប្រមូលផល សម្រាប់ទីផ្សារលោកមិនមានការព្រួយបារម្មណ៍ឡើយដោយលោកជាអ្នកប្រមូលទិញបន្លែស្រាប់ ហើយការដាំលើកនេះគ្រាន់តែសាកល្បងបច្ចេកទេសថ្មីដែលលោកទើបរៀនសូត្របានតែប៉ុណ្ណោះ ទៅថ្ងៃអនាគត់លោកនិងពង្រីកបន្តទៀតដើម្បីធានាបានបរិមាណផ្គត់ផ្គង់នៅលើទីផ្សារ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter