ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី និងទីប្រឹក្សាទីផ្សាររបស់កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យការដាំដុះដំណាំ និងចិញ្ចឹមសត្វដើម្បីត្រៀមបង្កើតបណ្តុំឆ្នាំ២០២១ នៅស្រុកអង្គរបូរី
ចេញ​ផ្សាយ ០៧ មករា ២០២១
91

ថ្ងៃសុក្រ ១១ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០

 

លោកទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី និងទីប្រឹក្សាទីផ្សាររបស់កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យការដាំដុះដំណាំ និងចិញ្ចឹមសត្វដើម្បីត្រៀមបង្កើតបណ្តុំឆ្នាំ២០២១ នៅស្រុកអង្គរបូរី រួមមាន៖

-កសិដ្ឋានដាំដុះបន្លែលើទឹករបស់កសិករគ្រូឈ្មោះ ឡាច បឿន នៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី លោកបានដាំបន្លែលើទឹកចំនួន១ ២០០គុម្ព ដាំដំណាំចំនួនបីមុខរួមមាន ស្ពៃក្រញាញ់ សាឡាដ ខាត់ណាដើម។

-កសិដ្ឋានភ្ញាស់កូនមាន់របស់កសិករឈ្មោះ សឿង ម៉ុន នៅភូមិទ្រង់ភូមិ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី លោកមានមេបាមាន់ចំនួន ៨០ក្បាល ចិញ្ចឹមយកពងបែបបង្កាត់សិប្បនិមិត្ត និងទូភ្ញាស់ចំនួន  ០២គ្រឿង អាចដាក់ពងបានជាង១ ០០០គ្រាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter