ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត
ចេញ​ផ្សាយ ០៧ មករា ២០២១
54

ថ្ងៃសុក្រ ១១ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០
លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica)  ថ្នាក់ខេត្ត រួមនឹងមន្រ្តី ចំនួន ០៣រូប បានសហការជាមួយមន្រ្តីគម្រោងថ្នាក់ជាតិ ចុះអនុវត្តលើការងារមួយចំនួនដូចខាងក្រោម៖

-ចុះត្រួតពិនិត្យស្រែផលិតកម្មស្រូវពូជសែនក្រអូប រដូវវស្សា ដេីម្បីវាយតំលៃស្ថានភាពជារួមសំរាប់ការត្រួតពិនិត្យវាយតំលៃគុណភាពពូជស្រូវនៅទីវាលលើកទី២ តាមប្រពន្ធ័(QDS)។                

-ពិភាក្សារៀបចំផែនការសំរាប់ត្រៀមផលិតស្រូវពូជសែនក្រអូបសំរាប់រដូវប្រាំង និងផែនការប្រមូលផលស្រូវផ្ការំដួលវស្សាផងដែរ។

-ណែនាំពីការប្រើប្រាស់ លេខកូដផលិតផលនិងការដាក់លេខកូដ អតិថិជននៅសហគមន៍អូរសារាយ ឃុំអូរសារាយ ស្រុកត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter