រួមដំណើរដោយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះសម្ភាសន៍កសិករចិញ្ចឹមជ្រូកចំនួន ១០គ្រួសារ
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
52

ថ្ងៃចន្ទ ៧ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០

លោក កង អេត ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកត្រាំកក់ រួមដំណើរដោយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះសម្ភាសន៍កសិករចិញ្ចឹមជ្រូកចំនួន ១០គ្រួសាររស់នៅភូមិតាតឹម ត្រពាំងទឹក និងភូមិតាសួន ឃុំជាងទង និងភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ក្នុងគោលបំណងស្វែងយល់ពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ។ ពេលរសៀល លោកបានបន្តចុះពិនិត្យមើលស្ថានភាពសុខភាពគោរបស់កសិករ ១៥គ្រួសាររស់នៅភូមិអូស្ញើន និងភូមិសូទៃ ឃុំញ៉ែងញ៉ង ដែលជាលទ្ធផលមានគោសរុបចំនួន ៣៧ក្បាល ក្នុងនោះឈឺមានចំនួន ១៥ក្បាល សង្ស័យបង្កឡើងដោយជំងឺអុតក្តាម។ ទន្ទឹមនោះលោកប្រធានបានចែករំលែកចំណេះដឹងបច្ចេកទេសស្តីពីការថែទាំ ការការពារ និងការព្យាបាល ព្រមទាំងបានចែកជូនថ្នាំប្លឺមេទីឡែនទុកសម្រាប់កសិករប្រើប្រាស់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter