ចុះសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ដើម្បីប្រជុំពិភាក្សាជ្រើសរើសកសិករធ្វើបង្ហាញការប្រើប្រាស់ជីកំប៉ុស្តិ៍លើដំណាំបន្លែ
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
68

ថ្ងៃចន្ទ ៧ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០

មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចុះសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ដើម្បីប្រជុំពិភាក្សាជ្រើសរើសកសិករធ្វើបង្ហាញការប្រើប្រាស់ជីកំប៉ុស្តិ៍លើដំណាំបន្លែ ដែលគាត់ជាកសិករបានចុះឈ្មោះជាវឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍កន្លងមក។ ជាលទ្ធផលជ្រើសរើសបានកសិករ ១នាក់ ឈ្មោះ ឈា សុភាព ភេទ ស្រី មានទីលំនៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter