អង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានប្រារព្ធទិវាស្រែផលិតកម្មពូជផ្កាមាលតី
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
44

ថ្ងៃសុក្រ ៤ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០

អង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានប្រារព្ធទិវាស្រែផលិតកម្មពូជផ្កាមាលតី ក្រោមអធិបតីភាព លោក ទេព កន អភិបាលបាលរងស្រុកគីរីវង់ ព្រមទាំងមានការចូលរួមជាគណៈធិបតី ដោយលោកប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងលោកស្រីប្រធានក្រុមប្រឹក្សាឃុំកំពែង និងមានការចូលរួមពីលោកមេភូមិចំនួន ៥ភូមិ និងក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មកំពែងសុខសែនសំបូរ សរុបចំនួនអ្នកចូលរួម ៦៨នាក់ ស្រី ២៥នាក់។ តាមរយះលទ្ធផលការធ្វើបង្ហាញពូជស្រូវ ផ្កាមាលតី ឃើញថាៈ ក្នុងផ្ទៃដីបង្ហាញ ៨៥០ ម៉ែត្រការ៉េទិន្នផលទទួលបាន ៤០៨,៦ គក្រ ស្មើនឹង ៤ ៨០៧ គក្រ ក្នុង ១ហត (សំណើម ១៤%) ដោយចំណេញបាន ៥ ៥២៧ ០០០រៀល តាមរយៈការវិភាគសេដ្ឋកិច្ច។ ក្នុងឱកាសនោះដែរ លោកអភិបាលរងស្រុកគីរីវង់ បានសំណូមពរដល់គម្រោង ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អោយជួយធ្វើការផ្សព្វផ្សាយបន្ថែមពីពូជស្រូវដែលនាំចេញទៅក្រៅប្រទេស ដើម្បីអោយប្រជាកសិករមានការចាប់អារម្មណ៍ផលិតដើម្បីធ្វើពាណិជ្ជកម្ម ជាពិសសេសសូមជួយផ្តល់ស្រូវពូជផ្កាមាលតីនេះបន្ថែមដល់កសិករ និងសហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter