ចុះស្វែងយល់ពីបច្ចេកទេសចិញ្ចឹម និងវាយតម្លៃសម្រាប់ការអនុវត្តគម្រោងការពារការរាតត្បាតជំងឺឆ្លងជ្រូក
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
68

ថ្ងៃពុធ ២ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០

លោក ហន ឧត្តម និង លោក សែស សុខន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរួមដំណើរជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចុះសម្ភាសន៍កសិករចិញ្ចឹមជ្រូកសរុបចំនួន ២៥គ្រួសារ ក្នុងនោះ ១៦គ្រួសាររស់នៅភូមិបន្ទាយ ភូមិយល់ចេក ឃុំជីខ្មារ និងភូមិពោន ឃុំត្រលាច ស្រុកទ្រាំង និង ០៩គ្រួសាររស់នៅសង្កាត់រការក្រៅ ក្រុងដូនកែវ ក្នុងគោលបំណងដើម្បីស្វែងយល់ពីបច្ចេកទេសចិញ្ចឹម និងវាយតម្លៃសម្រាប់ការអនុវត្តគម្រោងការពារការរាតត្បាតជំងឺឆ្លងជ្រូក។

ចំនួនអ្នកចូលទស្សនា
Flag Counter