ទីប្រឹក្សាសម្របសម្រួលទីផ្សាររបស់កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះប្រគល់ផ្លាកបណ្តុំ និងពិនិត្យមើលការទិញលក់ និងដាំដុះបន្លែតាមបណ្តុំ
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
52

ថ្ងៃអង្គារ ១ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០

 

ទីប្រឹក្សាសម្របសម្រួលទីផ្សាររបស់កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះប្រគល់ផ្លាកបណ្តុំ និងពិនិត្យមើលការទិញលក់ និងដាំដុះបន្លែតាមបណ្តុំរួមមាន៖
-បានចុះប្រគល់ស្លាកបណ្តុំនិងក្តារព័ត៌មានដល់បណ្តុំបន្លែនៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង និងបានជួបពិភាក្សារជាមួយអ្នកប្រមូលទិញបន្លែរបស់គម្រោងលាស់ថ្មី។  ជាទូទៅនារដូវនេះបណ្តុំបានលក់បន្លែមួយថ្ងៃប្រមាណ២០០ទៅ៤០០ គីឡូក្រាមដល់គម្រោងលាស់ថ្មី ភាគច្រើនជាបន្លែត្រសក់ នៅថ្ងៃនេះតម្លៃត្រសក់មួយគីឡូក្រាមតម្លៃ ២ ៤០០រៀល ក្នុងមួយគីឡូក្រាម។
-បានចុះប្រគល់ស្លាកបណ្តុំ និងក្តាព័ត៌មានដល់បណ្តុំបន្លែនៅភូមិត្រពាំងរំដួល ឃុំជំរះពេន ស្រុកសំរោង ដែលមានសមាជិក១៥នាក់ ជាទូទៅបណ្តុំបានលក់បន្លែប្រមាណ១០០ ទៅ ២០០គីឡូ ក្នុងមួយថ្ងៃអោយទៅសមាជិកបណ្តុំជាអ្នកប្រមូលទិញស្រាប់។ បន្លែទាំងនោះរួមមាន ត្រឡាច តម្លៃ១ ៥០០ ទៅ ២ ០០០រៀល និងត្រសក់តម្លៃ ១ ៥០០ទៅ ២ ២០០រៀល។
-បានចុះផ្តល់ស្លាក់បណ្តុំ និងក្តារព័ត៌មានដល់បណ្តុំបន្លែនៅភូមិកញ្រ្ជុំ ឃុំកុមារាជា ស្រុកបាទី ដែលមានសមាជិក ១៨នាក់ ដែលមានប្រធានបណ្តុំជាអ្នកប្រមូលទិញបន្លែស្រាប់ជាទូទៅគាត់ប្រមូលទិញបានពី ២០០ ទៅ ៣០០គីឡូក្រាម ក្នុងមួយថ្ងៃ រួមមានល្ពៅ ត្រសក់ ត្រឡាច ននោង។
-បានចុះប្រគល់ក្តារព័ត៌មានដល់បណ្តុំចីញ្ចឹមមាន់នៅភូមិសំរោងជ្រៃ ឃុំតាំងដូង ស្រុកបាទី។ ដោយមានការប្រែប្រួលអាកាសធាតុការចិញ្ចឹមមាន់របស់សមាជិកនេះជួបបញ្ហាបន្តិចបន្តួច។

ចំនួនអ្នកចូលទស្សនា
Flag Counter