តបតាមការផ្តល់ព័ត៌មានពីរដ្ឋបាលឃុំតាំងយ៉ាប លោក តាត់ ប៊ុនលី ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកព្រៃកប្បាស បានចុះតាមដាន និងពិនិត្យស្ថានសុខភាពគោ
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
56

ថ្ងៃសុក្រ ១២ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០

តបតាមការផ្តល់ព័ត៌មានពីរដ្ឋបាលឃុំតាំងយ៉ាប លោក តាត់ ប៊ុនលី ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកព្រៃកប្បាស បានចុះតាមដាន និងពិនិត្យស្ថានសុខភាពគោនៅភូមិចំនួន ០៥ក្នុងឃុំតាំងយ៉ាប រួមមានភូមិត្រពាំងទា ភូមិច្រនាងខ្ពស់ ភូមិព្រៃចំបក់ ភូមិត្រពាំងស្តុក និងភូមិរលួស ដែលជាលទ្ធផលឃើញមានគោសរុបចំនួន ៥១២ក្បាល ក្នុងនោះឈឺចំនួន ៥៧ក្បាល និងងាប់ ០៧ក្បាល សង្ស័យបង្កឡើងដោយមេរោគជំងឺអុតក្តាម។ ស្របពេលនោះដែរ លោកក៏បានចែករំលែកចំណេះដឹងក្នុងការទប់ស្កាត់ ការការពារ និងព្យាបាលសត្វដល់ម្ចាស់សត្វ ព្រមទាំងចែកជូនថ្នាំប្លឺមេទីឡែនទុកសម្រាប់ប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter