ចុះពិនិត្យមើលការប្រមូលផលស្រូវស្រែបង្ហាញ និងវាស់ស្ទង់ទិន្នផល(ពូជស្រូវផ្កា មាលតី)
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
73

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០

 

ប្រធានការិយាល័យគ្រឿងយន្តកសិកម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចុះពិនិត្យមើលការប្រមូលផលស្រូវស្រែបង្ហាញ និងវាស់ស្ទង់ទិន្នផល(ពូជស្រូវផ្កា មាលតី) របស់កសិករ ឈ្មោះ ទីង វ៉ាន្នី និងកសិករឈ្មោះឡុង សុខ ស្ថិតនៅសហគមន៍កសិកម្មត្រពាំងក្រញូង ភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលទទួលបានលទ្ធផលដូចខាងក្រោម ៖
+កសិករ ទីង វ៉ាន្នី
-ចំនួនផ្ទៃដីផលិតស្រូវពូជសរុបចំនួន ១០០០ម៉ែត្រការ៉េ
-ជ្រើសរើសសំណាកចំនួន៣ (១សំណាក =២ម x ២ម)
-សំណាកទី១ ទទួលបានទិន្នផល ២.៥គីឡូក្រាម
-សំណាកទី២ ទទួលបានទិន្នផល ២.៣គីឡូក្រាម
-សំណាកទី៣ ទទួលបានទិន្នផល ២.៣គីឡូក្រាម
-សំណើមគ្រាប់ពេលប្រមូលផល២២%
ទទួលបានទិន្នផលចំនួន ៥៩១៦គីឡូក្រាម/ហិកតានិង កាត់(សំណើម១៤%)
-ចំនួនទិន្នផលក្នុង ១ហិចតា ទទួលបាន ៤៨០៧គក/ហិចតា។

+កសិករ ឡុង សុខ
ចំនួនផ្ទៃដីផលិតស្រូវពូជសរុបចំនួន ១០០០ម៉ែត្រការ៉េ
-ជ្រើសរើសសំណាកចំនួន៣ (១សំណាក =២ម x ២ម)
-សំណាកទី១ ទទួលបានទិន្នផល ១.៩គីឡូក្រាម
-សំណាកទី២ ទទួលបានទិន្នផល ២.៣គីឡូក្រាម
-សំណាកទី៣ ទទួលបានទិន្នផល ២.១គីឡូក្រាម
-សំណើមគ្រាប់ពេលប្រមូលផល២២%
ទទួលបានទិន្នផលចំនួន ៥២៥០គីឡូក្រាម/ហិកតានិង កាត់(សំណើម១៤%)
-ចំនួនទិន្នផលក្នុង១ហិចតា ទទួលបាន ៤ ៧៦១គក/ហិចតា ។

ចំនួនអ្នកចូលទស្សនា
Flag Counter