ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលឃុំតាអូរ ដើម្បីបង្ហាញផែនការអនុវត្តគំរោងសង្គ្រោះបន្ទាន់ដល់កសិករចិញ្ចឹមសត្វក្នុងកំឡុងពេលកូវីដ១៩ ព្រមទាំងស្រង់ទិន្នន័យចំនួនបក្សី-សត្
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
55

ថ្ងៃពុធ ១០ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលឃុំតាអូរ ដើម្បីបង្ហាញផែនការអនុវត្តគំរោងសង្គ្រោះបន្ទាន់ដល់កសិករចិញ្ចឹមសត្វក្នុងកំឡុងពេលកូវីដ១៩ ព្រមទាំងស្រង់ទិន្នន័យចំនួនបក្សី-សត្វពាហនៈនៅក្នុងឃុំ។ ទន្ទឹមនោះ ក៏មានការផ្សព្វផ្សាយពីវិធានការការពារជំងឺអុតក្តាម សារទឹកគោក្របី និងជំងឺប៉េស្តជ្រូកអាហ្វ្រិក រួមទាំងចែកខិតប័ណ្ណផ្សព្វផ្សាយ។ កម្មវិធីនេះរៀបចំនៅសាលាឃុំតាអូរ ក្រោមអធិបតីភាពលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដោយមានកិច្ចសហការពីរដ្ឋបាលឃុំតាអូរ និងការអញ្ជើញចូលរួមពីលោកមេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិសរុបចំនួន ២៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter