ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្តរួមជាមួយមន្រ្តី ចំនួន ០៣រូប សហការជាមួយប្រធានសហគមន៍កសិកម្មអូរសារាយ បានចុះអនុវត្តន៍ការងារ
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
107

ថ្ងៃអង្គារ ៩ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica)  ថ្នាក់ខេត្តរួមជាមួយមន្រ្តី ចំនួន ០៣រូប សហការជាមួយប្រធានសហគមន៍កសិកម្មអូរសារាយ បានចុះអនុវត្តន៍ការងារ រួមមាន៖
-ចុះស្រែផលិតពូជស្រូវសែនក្រអូបរដូវវស្សាដេាយត្រួតពិនិត្យគុណភាពពូជនៅទីវាលើកទី១ ដែលបានចាប់ឆ្នេាតដេាយចៃដន្យបានទៅលេីលេខកូដស្រែ (G006F02  ; G016F01) សរុបផ្ទៃដី ១,២៦ha ដេាយយកចំនួន ២០សំណាក (ក្នុងមួយស្រែយក ១០សំណាក ស្មើ ១០ម៉ែត្រការ៉េ) ព្រមទាំងពិនិត្យទៅលេីប្រភេទស្មៅហាមឃាត់បីប្រភេទៈ ស្មៅបែកក្បាល ស្មៅកន្ទុយក្ងេាក និងស្មៅកក់ធំ និងជំងឺហាមឃាត់បីប្រភេទរួមមានៈ ជំងឺប្លាស់ ជំងឺរលួយស្រទបស្លឹក និងជំងឺអ៍ុតត្នេាត និងពូជដុះលាយដេីម្បីពិនិត្យមើលគុណភាពតាមប្រព័ន្ធ QDS។
-ត្រួតពិនិត្យការរៀបចំឧបករណ៍ត្រៀមសម្រាប់ប្រមូលផលថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២០ (ម៉ាស៊ីនវាស់សំណើម សំបកបាវ ដែលមានសរសេរព័ត៌មាន លេខឡូតិ៍ ថ្ងៃខែច្រូតកាត់ និងឧបករណ៍ផ្សេងៗ ដែលទាក់ទងការប្រមូលផល) 
-រៀបចំសំណុំឯកសារ ដូចជាសក្ខីបត្រដឹកជញ្ជូនស្រូវស្រស់ សក្ខីបត្រទិញស្រូវស្រស់ សំណើបញ្ជូនស្តុក និងយកសំណាកស្រូវទៅពិនិត្យគុណភាពនៅបន្ទប់ឡាបូរ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្ត។ 

ចំនួនអ្នកចូលទស្សនា
Flag Counter