កម្មវិធីចែកស្រូវពូជជូនបងប្អូនប្រជាកសិករចំនួន ៣៨១ គ្រួសារ នៅស្រុកបាទី ដោយក្នុងមួយគ្រួសារៗទទួលបានស្រូវពូជ OM៥៤៥១ ចំនួន ៥០គីឡូក្រាម
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
52

ថ្ងៃអង្គារ ៩ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានអមដំណើរលោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លី សាវេត អភិបាលរងខេត្ត ចូលរួមកម្មវិធីចែកស្រូវពូជជូនបងប្អូនប្រជាកសិករចំនួន ៣៨១  គ្រួសារ នៅស្រុកបាទី ដោយក្នុងមួយគ្រួសារៗទទួលបានស្រូវពូជ OM៥៤៥១ ចំនួន ៥០គីឡូក្រាម។ ស្រូវពូជសរុបបានចែកមានចំនួន  ១៩,០៥០គីឡូក្រាម។ សូមបញ្ជាក់ថា នៅក្នុងស្រុកបាទី ទឹកជំនន់បានប៉ះពាល់ផ្ទៃដីស្រូវវស្សាសរុបចំនួន ១ ៣៦៦ ហិកតា ក្នុងនោះផ្ទៃដីខូចខាតដំណាំស្រូវចំនួន ៧៣០ហិកតា និងផ្ទៃដីអាចស្តារបាន ២៧៥ ហិកតា ដោយកសិករចំនួន ៥២៩ គ្រួសារ បានទទួលរងការប៉ះពាល់នេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter