ជួសំណេះសំណាលជាមួយលោកប្រធានក្រុមប្រឹក្សាឃុំអង្គកែវ ស្រុកទ្រាំង ដើម្បីពិភាក្សាផែនការកម្មវិធីពង្រឹងការយកចិត្តទុកដាក់ការធ្វើអនាម័យ ជីវសុវត្ថិភាពមនុស្សសត្វ និងសាកសួរព័ត៌មានពីស្ថានភាពសុខភាពសត្វរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
85

ថ្ងៃចន្ទ ៨ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០

លោក ទេព ស៊ីនឿន ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទ្រាំង និងលោក ភុំ វណ្ណនី មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង បានចូលជួសំណេះសំណាលជាមួយលោកប្រធានក្រុមប្រឹក្សាឃុំអង្គកែវ ស្រុកទ្រាំង ដើម្បីពិភាក្សាផែនការកម្មវិធីពង្រឹងការយកចិត្តទុកដាក់ការធ្វើអនាម័យ ជីវសុវត្ថិភាពមនុស្សសត្វ និងសាកសួរព័ត៌មានពីស្ថានភាពសុខភាពសត្វរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បន្ទាប់មក លោកបានបន្តចុះពិនិត្យការសាងសង់ទ្រុងមាន់គម្រូរបស់កសិករ ០៣គ្រួសារ ដែលមានឈ្មោះ ចាន់ សាន្ត ប៊ុន ខេន និង អ៊ិន ស្តើង រស់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង ដោយទន្ទឹមនោះក៏បានផ្តល់នូវចំណេះដឹងបច្ចេកទេសការចិញ្ចឹមសត្វ និងចែកជូនថ្នាំសម្លាប់មេរោគ TH4 ចំនួន ០៣ដបស្មើនឹង ០៣លីត្រ ទុកសម្រាប់កសិករប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter