ចុះពិនិត្យសកម្មភាពស្តារឡើងវិញនូវស្រូវរដូវប្រាំងដែលបានខូចខាតដោយសារទឹកជំនន់ទន្លេមគង្គស្ថិតនៅក្នុងភូមិសាស្រ្តឃុំអង្គរបូរី
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
55

ថ្ងៃចន្ទ ៨ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវរួមនឹងលោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរបូរី លោកមេឃុំអង្គរបូរី និងលោកមេភូមិ បានចុះពិនិត្យសកម្មភាពស្តារឡើងវិញនូវស្រូវរដូវប្រាំងដែលបានខូចខាតដោយសារទឹកជំនន់ទន្លេមគង្គស្ថិតនៅក្នុងភូមិសាស្រ្តឃុំអង្គរបូរី។ តាមរបាយការណ៍របស់ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរបូរី បានបង្ហាញថាៈ គិតត្រឹមថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០២០ នេះ ដំណាំស្រូវចំនួន ២១៣ហត ត្រូវបានស្តារឡើងវិញ  លើផ្ទៃដីខូចខាត ចំនួន ២៨៨ ហត  ក្នុងនោះរួមមានៈ
-ឃុំអង្គរបូរី ស្តារបាន ៦២ហត
-ឃុំបាស្រែ ស្តារបាន ៥៣ ហត
-ឃុំព្រៃផ្គាំ ស្តារបាន ៦០ហត
-ឃុំព្រែកផ្ទោល ស្តារបាន ២៣ហត
-ឃុំពន្លៃ ស្តារបាន ១៥ ហត

ចំនួនអ្នកចូលទស្សនា
Flag Counter