ចុះពិនិត្យមើលការប្រមូលផលស្រូវស្រែបង្ហាញ និងវាស់ស្ទង់ទិន្នផលពូជស្រូវផ្ការំដួល របស់កសិករ
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
78

ថ្ងៃសុក្រ ៥ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០

មន្ត្រីការិយាល័យនិតិកម្មកសិកម្មខេត្ត ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចុះពិនិត្យមើលការប្រមូលផលស្រូវស្រែបង្ហាញ និងវាស់ស្ទង់ទិន្នផលពូជស្រូវផ្ការំដួល របស់កសិករ ឈ្មោះ សេង ឡាច និងពូជស្រូវផ្កាមាលតីរបស់កសិករឈ្មោះ សាយ រិទ្ធ ស្ថិតនៅសហគមន៍កសិកម្មស្ទឹងស្លាគូ ភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ដែលទទួលបានលទ្ធផលដូចខាងក្រោម ៖

+កសិករ សេង ឡាច (ពូជស្រូវផ្ការំដួល)៖

-ចំនួនផ្ទៃដីផលិតស្រូវពូជសរុប ៧០០០ម៉ែត្រការ៉េ
-ជ្រើសរើសសំណាកចំនួន៣ (១សំណាក =២ម x ២ម)
-សំណាកទី១ ទទួលបានទិន្នផល ១.៨គក្រ
-សំណាកទី២ ទទួលបានទិន្នផល ១.៥គក្រ
-សំណាកទី៣ ទទួលបានទិន្នផល ១.៧គក្រ
-សំណើមគ្រាប់ពេលប្រមូលផល ២០%
-ទទួលបានបរិមាណផលចំនួន ៤ ១៦៦គក្រ (សំណើម១៤%)
-ចំនួនទិន្នផលក្នុង១ហិកតា ទទួលបាន ៣ ៨១៣គក្រ/ហិកតា ។

+កសិករ សាយ រិទ្ធ (ពូជស្រូវផ្កាមាលតី)៖

-ចំនួនផ្ទៃដីផលិតស្រូវពូជសរុប ២០០០ម៉ែត្រការ៉េ
-ជ្រើសរើសសំណាកចំនួន៣ (១សំណាក =២ម x ២ម)
-សំណាកទី១ ទទួលបានទិន្នផល ២.១គក្រ
-សំណាកទី២ ទទួលបានទិន្នផល ២.០គក្រ
-សំណាកទី៣ ទទួលបានទិន្នផល ១.៩គក្រ
-សំណើមគ្រាប់ពេលប្រមូលផល ២០%
-ទទួលបានបរិមាណផលចំនួន ៥០០០គក (សំណើម១៤%)
-ចំនួនទិន្នផលក្នុង១ហិកតា ទទួលបាន ៤ ៦៥១គក/ហិកតា ។

ចំនួនអ្នកចូលទស្សនា
Flag Counter