ចុះត្រួតពិនិត្យស្ថានភាពលូតលាស់របស់ដំណាំស្រូវ នៃស្រែបង្ហាញពូជ និងជីគីមី ដែលជាសកម្មភាពនៃវិធីសាស្រ្តភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន (PPP)
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
82

ថ្ងៃសុក្រ ៥ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០

 

លោក អ៊ុច សេវាន្ធី មន្រ្តីកម្មវិធី ASPIRE ថ្នាក់ខេត្ត បានសហការណ៍ជាមួយបុគ្គលិកក្រុមហ៊ុនម៉ាលីសាន្តក្រុប ចុះត្រួតពិនិត្យស្ថានភាពលូតលាស់របស់ដំណាំស្រូវ នៃស្រែបង្ហាញពូជ និងជីគីមី ដែលជាសកម្មភាពនៃវិធីសាស្រ្តភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន (PPP) ស្ថិតនៅភូមិល្វេ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។ ដំណាំស្រូវ ស្ថិតក្នុងដំណាក់កាលចេញផ្កា ដែលមានសភាពលូតលាស់ល្អបង្គួរ ហើយក៏មានការបំផ្លាញតិចតួចពីដង្កូវស៊ីរូងដើម ជាមួយគ្នានោះផងដែរ ក្រុមការងារបានផ្ដល់ការប្រឹក្សាបច្ចេកទេសដល់ម្ចាស់ស្រែបង្ហាញ ឲ្យធ្វើការតាមដានឲ្យបានជាប់ជាប្រចាំ និងប្រើប្រាស់វិធានការមេកានិចដើម្បីទប់ស្កាត់និងកម្ចាត់ដង្កូវនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter