គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះផ្ទៃដីចំនួន ១៧៩ ហត/២៨៨ ហត បានព្រោះស្រូវឡើងវិញក្រោយពីខូចខាតដោយទឹកជំនន់
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
46

ថ្ងៃសុក្រ ៥ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០

ស្រុកអង្គរបូរី បានរងនូវផលប៉ះពាល់ដល់ដំណាំស្រូវដែលបណ្តាលមកពីទឹកជំនន់ទន្លេមេគង្គ ចំនួន ៤៧០ហត ក្នុងនោះខូចខាតទាំងស្រុងចំនួន ២៨៨ហត។ តាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលក៏ដូចជាការចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម បានធ្វើការចែកស្រូវពូជដល់កសិករដើម្បីធ្វើការស្តារឡើងវីញដំណាស្រូវដែលបានខូចខាត។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះផ្ទៃដីចំនួន ១៧៩ ហត/២៨៨ ហត បានព្រោះស្រូវឡើងវិញក្រោយពីខូចខាតដោយទឹកជំនន់ ក្នុងនោះរួមមាន  ÷
-ឃុំអង្គរបូរី អនុវត្តបាន ៥៨ ហត
-ឃុំបាស្រែ អនុវត្តបាន ៤៩ ហត
-ឃុំព្រៃផ្គាំ អនុវត្តបាន ៥១ ហត
-ឃុំព្រែកផ្ទោល អនុវត្តបាន ១៦ ហត
-ឃុំពន្លៃ អនុវត្តបាន ៥ហត

ចំនួនអ្នកចូលទស្សនា
Flag Counter