ចុះតាមដានស្ថានភាពសុខភាពគោរបស់កសិករ ០៣គ្រួសារ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
50

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០

 

តបតាមការផ្តល់ដំណឹងរបស់បងប្អូនកសិករ លោក តាត់ ប៊ុនលី ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកព្រៃកប្បាស បានចុះតាមដានស្ថានភាពសុខភាពគោរបស់កសិករ ០៣គ្រួសារ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ដែលជាលទ្ធផលឃើញមានគោសរុបចំនួន ១៤ក្បាល ក្នុងនោះឈឺចំនួន ០៥ក្បាល និងងាប់ ០២ក្បាល សង្ស័យបង្កឡើងដោយជំងឺអុតក្តាម និងសារទឹក។ ទន្ទឹមនោះ លោកក៏បានណែនាំអោយម្ចាស់សត្វត្រូវចូលរួមកម្មវិធីចាក់វ៉ាក់សាំងសត្វអោយបានគ្រប់ចំនួន ផ្តល់ចំណេះដឹងបច្ចេកទេសបន្ថែម ព្រមទាំងបានចែកជូនថ្នាំសម្លាប់មេរោគ និងប្លឺមេទីឡែនទុកសម្រាប់ប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter