ចុះពិនិត្យមើលការប្រមូលផលស្រូវស្រែបង្ហាញ និងវាស់ស្ទង់ទិន្នផល(ពូជស្រូវផ្ការំដួល) របស់កសិករ ឈ្មោះ គង់ ថេង ស្ថិតនៅសហគមន៍កសិកម្មត្រពាំងក្រញូង
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
42

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចុះពិនិត្យមើលការប្រមូលផលស្រូវស្រែបង្ហាញ និងវាស់ស្ទង់ទិន្នផល(ពូជស្រូវផ្ការំដួល) របស់កសិករ ឈ្មោះ គង់ ថេង ស្ថិតនៅសហគមន៍កសិកម្មត្រពាំងក្រញូង ភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលទទួលបានលទ្ធផលដូចខាងក្រោម ៖
-ចំនួនផ្ទៃដីផលិតស្រូវពូជសរុប ១០០០ម៉ែត្រការ៉េ
-ជ្រើសរើសសំណាកចំនួន៣ (១សំណាក =២ម x ២ម)
-សំណាកទី១ ទទួលបានទិន្នផល ២.២គីឡូ
-សំណាកទី២ ទទួលបានទិន្នផល ២.១គីឡូ
-សំណាកទី៣ ទទួលបានទិន្នផល ២.៣គីឡូ
-សំណើមគ្រាប់ពេលប្រមូលផល ២០%
-ទទួលបានបរិមាណផលចំនួន ៥១១គក្រ (សំណើម១៤%)។
-ចំនួនទិន្នផលក្នុង១ហិចតា ទទួលបាន ៥  ១១០គក/ហិចតា។ 

ចំនួនអ្នកចូលទស្សនា
Flag Counter