មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចុះពិនិត្យស្រែបង្ហាញ និងវាស់ស្ទង់ទិន្នផល(ពូជស្រូវផ្ការំដួល)
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
42

ថ្ងៃពុធ ៣ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០

លោកស្រអនុប្រធានការិយាល័យផ្សព្វផ្សាយនិងមន្ត្រីការិយាលយ័និតិកម្មកសិកម្មខេត្ត  ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចុះពិនិត្យស្រែបង្ហាញ និងវាស់ស្ទង់ទិន្នផល(ពូជស្រូវផ្ការំដួល) របស់កសិករ ឈ្មោះ គង់ ធឿន  នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានលទ្ធផលដូចខាងក្រោម ៖
-ចំនួនផ្ទៃដីផលិតស្រូវពូជសរុប២ ០០០ម៉ែត្រការ៉េ
-ជ្រើសរើសសំណាកចំនួន៣ (១សំណាក =២ម x ២ម)
-សំណាកទី១ ទទួលបានទិន្នផល ២.០គក្រ
-សំណាកទី២ ទទួលបានទិន្នផល ២.៤៥គក្រ
-សំណាកទី៣ ទទួលបានទិន្នផល ២.៥០គក្រ
សំណើមពេលប្រមូលផល២២%
-ទទួលបានបរិមាណផលចំនួន  ៥ ៧៥០គក្រក្នុង ១ហត។   (សំណើម១៤%)
-ចំនួនទិន្នផលក្នុង១ហិចតា ទទួលបាន ៥ ២១៥គក/ហត។ 

ចំនួនអ្នកចូលទស្សនា
Flag Counter