ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសសាងសង់ វិធីសាស្រ្តផ្សព្វផ្សាយ ការគ្រប់គ្រង និងការប្រើប្រាស់ឡ និងជីឡជីវឧស្មន័
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
49

ថ្ងៃពុធ ៣ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០

មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន  CFAVC រួមនឹងអ្នកពន្ធ័ចំនួន ១៥នាក់ រួមមានៈ មន្រ្តីផលិតកម្ម និងបសុព្យាបាលស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ និងតំណាងសហគមន៍កសិកម្ម ត្រូវបានគាំទ្រដោយគម្រោង ក្នុងឆ្នាំ២០២០ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសសាងសង់ វិធីសាស្រ្តផ្សព្វផ្សាយ ការគ្រប់គ្រង និងការប្រើប្រាស់ឡ និងជីឡជីវឧស្មន័ ក្រោមអធិបតីភាពលោកបណ្ឌិត  សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និង លោក ងិន កុសល ប្រធានគម្រោង CFAVC។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។
ពេលរសៀលសិក្ខាកាម បានចុះពិនិត្យឡជីវឧស្មន័ និងការប្រើកាកសំណល់ឡជីវឧស្ម័ន និងបង្ហាញពីការជ្រើសរើសទីតាំងសម្រាប់សាងសង់ឡជីវឧស្មន័ក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ចំនួនអ្នកចូលទស្សនា
Flag Counter