ពិធីចែកស្រូវពូជជូនបងប្អូនប្រជាកសិករចំនួន១៤៨គ្រួសារ នៅស្រុកបាទី
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
30

ថ្ងៃពុធ ៣ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបានអមដំណើរលោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្តតាកែវចូលរួមកម្មពិធីចែកស្រូវពូជជូនបងប្អូនប្រជាកសិករចំនួន១៤៨គ្រួសារ នៅស្រុកបាទីដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជ OM៥៤៥១ ចំនួន ៥០គីឡូក្រាម ស្រូវពូជសរុបចំនួន ៧ ៤០០គីឡូក្រាម។ សូមបញ្ជាក់ថានៅស្រុកបាទីទឹកជំនន់ប៉ះពាល់ផ្ទៃដីស្រូវវស្សារចំនួន ១ ២៩៦ហិកតា ផ្ទៃដីខូចខាតដំណាំស្រូវចំនួន ៩៦១ហិកតា ផ្ទៃដីអាចស្តារបាន ១៩៣ហិកតា ស្មើនិង៤០៣ គ្រួសារ។ ប្រជាកសិករ ២៥៥ គ្រួសារតម្រូវការពូជស្រូវ និងកសិករតម្រូវការពូជបន្លែចំនួន ៤០គ្រួសារ នឹងចែកបន្ថែមនៅពេលក្រោយ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter