ចុះពិនិត្យស្ថានភាពសុខភាពសត្វ និងចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមគោជូនប្រជាពលរដ្ឋរស់នៅភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
58

ថ្ងៃចន្ទ ១ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០

 

លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទចំនួន ០៨រូប ចុះពិនិត្យស្ថានភាពសុខភាពសត្វ និងចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមគោជូនប្រជាពលរដ្ឋរស់នៅភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ក្រោមអធិបតីភាពលោក ឈួន ផាន់នី អភិបាលនៃគណៈអភិបាលស្រុកទ្រាំង ដោយមានកិច្ចចូលរួមសហការ និងអមដំណើរពីលោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុកទ្រាំង សមាជិកក្រុមប្រឹក្សាស្រុកទ្រាំង ក្រុមការងារការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង និងអាជ្ញាធរពាក់ព័ន្ធ។ គួរបញ្ជាក់ផងដែរថា នៅភូមិខាងលើមានគោសរុបចំនួន ៣៧៣ក្បាល ក្នុងនោះចាក់វ៉ាក់សាំងបានសរុបចំនួន ២០៤ក្បាល។ កម្មវិធីនេះក៏មានចែកជូនថ្នាំប្លឺមេទីឡែនចំនួន ៦០ដប ស្មើនឹង ៣០០មីលីលីត្រ ជូនកសិករទុកសម្រាប់ប្រើប្រាស់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter