បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើផែនការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រីសម្រាប់គណកម្មការ
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
37

ថ្ងៃសុក្រ ១៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០

ខណ្ឌរដ្ឋបាលជលផលតាកែវសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើផែនការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រីសម្រាប់គណកម្មការ ក្រោមអធិបតីភាពលោកលឹម ង៉ែត ប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល និងលោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលតាកែវ ដោយមានការសម្របសម្រួលវគ្គមកពីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ចំនួន០២នាក់  និងមន្រីខណ្ឌរដ្ឋបាល ជលផលតាកែវ ០១នាក់ ដោយមានអ្នកចូលរួម ចំនួន ១១នាក់  ស្រី ០៤នាក់ ក្នុងគោលបំណងកសាងសមត្ថភាព និងការយល់ដឹងរបស់់គណកម្មការសហគមន៍។  វគ្គនេះធ្វើឡើងនៅសាលាឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter