ចុះពិនិត្យស្ថានភាពចិញ្ចឹមគោ របស់កសិករ ០២គ្រួសាររស់នៅភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
37

ថ្ងៃសុក្រ ១៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០

 

លោក សែស សុខន លោក នន សំ និងលោក ហ៊ិន សើន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយលោក ទេព សុីនឿន មន្ត្រីផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទ្រាំង និងសហការី បានចុះពិនិត្យស្ថានភាពចិញ្ចឹមគោ របស់កសិករ ០២គ្រួសាររស់នៅភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ដែលជាលទ្ធផល ឃើញមានគោសរុបចំនួន ៣៤ក្បាល ក្នុងនោះឈឺមានចំនួន ០៤ក្បាលសង្ស័យបង្កឡើងដោយជំងឺអុតក្តាម។ នាឱកាសនោះមន្ត្រីជំនាញបានចែករំលែកចំណេះដឹងបច្ចេកទេស ព្រមទាំងបានចែកជូនថ្នាំប្លឺមេទីឡែនទុកសម្រាប់ប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter