ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងគោក្របី ដល់កសិករ
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
57

ថ្ងៃសុក្រ ១៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងគោក្របី ដល់កសិករចំនួន ២៥នាក់ មកពីឃុំចំនួន ០៣ រួមមានឃុំអូរសារាយ ឃុំត្រពាំងធំខាងត្បូង និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដែលកម្មវិធីនេះរៀបចំនៅក្នុងបរិវេណវត្តមង្គលមានលក្ខណ៍ ស្ថិតក្នុងភូមិព្រៃខ្វាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter