ខណ្ឌរដ្ឋបាលជលផលតាកែវសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើផែនការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រីសម្រាប់គណកម្មការ
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
43

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០

ខណ្ឌរដ្ឋបាលជលផលតាកែវសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើផែនការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រីសម្រាប់គណកម្មការ ក្រោមអធិបតីភាពលោកលឹម ង៉ែត ប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល និងលោកអ៊ុក ហាក់ នាយរងខណ្ឌ ក្រលមគ្រូសម្របសម្រួលពីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងមន្រីខណ្ឌរដ្ឋបាលជលផលតាកែវ និងមានអ្នកចូលរួមចំនួន១០នាក់ស្រី ០១ នាក់ នៅស្នាក់ការឃុំត្រពាំងក្រញូង ក្នុងគោលបំណងកសាងសមត្ថភាពនិងការយល់ដឹងរបស់គណកម្មការសហគមន៍។ 

ចំនួនអ្នកចូលទស្សនា
Flag Counter