ចុះត្រួតពិនិត្យវាយតម្លៃសហគមន៍កសិកម្មដែលមានសក្តានុពលសមស្របជាមួយលក្ខណៈវិនិច្ឆ័យគម្រោងដើម្បីគាំទ្របន្តក្នុងឆ្នាំ ២០២១
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
47

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០

 

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ PPIU រួមនឹងលោកទីប្រឹក្សាបច្ចេកទេសគម្រោង CS2 នៃគម្រោង CFAVC បានចុះត្រួតពិនិត្យវាយតម្លៃសហគមន៍កសិកម្មដែលមានសក្តានុពលសមស្របជាមួយលក្ខណៈវិនិច្ឆ័យគម្រោងដើម្បីគាំទ្របន្តក្នុងឆ្នាំ ២០២១ បានចំនួន ៦សហគមន៍  ក្នុងស្រុកសំរោង បាទី ទ្រាំង និងកោះអណ្តែត ដោយមានអ្នកចូលរួមសរុប ៣៩នាក់ ស្រី ៩នាក់។ បន្ទាប់ពិនិត្យ វាយតម្លៃផ្ទៀងផ្ទាត់ តាមលក្ខណៈវិនិច្ឆ័យរបស់គម្រោង សហគមន៍កសិកម្មចំនួន ១៣/២១ នឹងធ្វើការជ្រើសរើសគាំទ្រក្នុងឆ្នាំ២០២១។

ចំនួនអ្នកចូលទស្សនា
Flag Counter