ចូលរួមកម្មវិធីចែកស្រូវពូជជូនបងប្អូនប្រជាកសិករដែលរងគ្រោះខូចខាតដំណាំស្រូវដោយទឹកជំនន់ឆ្នាំ២០២០ ចំនួន ៣៧៨គ្រួសារ ក្នុងស្រុកចំនួន ៣ ស្មើនឹងស្រូវពូជ ចំនួន ២៨ ៧០០ គក្រ
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
42

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានអមដំណើរលោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ចូលរួមកម្មវិធីចែកស្រូវពូជជូនបងប្អូនប្រជាកសិករដែលរងគ្រោះខូចខាតដំណាំស្រូវដោយទឹកជំនន់ឆ្នាំ២០២០ ចំនួន ៣៧៨គ្រួសារ ក្នុងស្រុកចំនួន ៣ ស្មើនឹងស្រូវពូជ  ចំនួន ២៨ ៧០០ គក្រ រួមមាន៖

-បានចែកស្រូវពូជជូនបងប្អូនប្រជាកសិករចំនួន ១១៣គ្រួសារ សរុប ៥ ៦៥០គក្រ នៅស្រុកសំរោង ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជ OM ៥៤៥១ ចំនួន ៥០គក្រ។

-បានចែកស្រូវពូជជូនបងប្អូនប្រជាកសិករចំនួន៦៩ គ្រួសារ  សរុប ៣ ៤៥០ គក្រ នៅស្រុកព្រៃកប្បាសដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជOM៥៤៥១ ចំនួន ៥០ គក្រ។

-បានចូលរួមចែកស្រូវពូជជូនបងប្អូនប្រជាកសិករចំនួន១៩៦ គ្រួសារ ក្នុងស្រុកអង្គរបូរី សរុប  ១៩ ៦០០គក្រ ដោយកសិករមួយនាក់ៗទទួលបានស្រូវពូជ OM៥៤៥១ ចំនួន ១០០គក្រ។ កសិករចំនួន ១១២គ្រួសារ ស្មើនឹងស្រូវពូជចំនួន ១១ ២០០គក្រ និងចែកបន្តនៅពេលក្រោយ ដោយសារការវិចខ្ចប់មិនទានលតាមផែនការចែក។

ចំនួនអ្នកចូលទស្សនា
Flag Counter