បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើផែនការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រីសម្រាប់គណកម្មការ
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
60

ថ្ងៃពុធ ១១ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០

ខណ្ឌរដ្ឋបាលជលផលតាកែវសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើផែនការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រីសម្រាប់គណកម្មការ ។ ក្រោមអធិបតីភាពលោកលឹម ង៉ែត ប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល លោកអ៊ុក ហាក់ នាយរងខណ្ឌ និងលោក សំ ម៉ុន មេឃុំសំរោង ដោយមានគ្រូសម្របសម្រួលមកពីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ចំនួន ០២នាក់  មន្រីខណ្ឌរដ្ឋបាលជលផលតាកែវ០១នាក់ ដែលមានអ្នកចូលរួម
លោកមេភូមិតាស្មន់ ប្រធាន អនុប្រធានសមាជិកសហគមន៍ស្រះជម្រកត្រី ទំនប់ស្ដុកសាបចំនួន១០នាក់ ក្នុងនោះស្រី ០២ នាក់ នៅផ្ទះប្រធានសហគមន៍ស្រះជម្រក ត្រីទំនប់ស្ដុកសាប  ក្នុងគោលបំណងវគ្គកសាងសមត្ថភាពនិងការយល់ដឹងរបស់ គណកម្មការសហគមន៍ ។

ចំនួនអ្នកចូលទស្សនា
Flag Counter