ចុះសិក្សា និងប្រមូលព័ត៌មានបឋមស្តីពីស្ថានភាពផលិតកម្មសត្វ សត្តឃាតដ្ឋាន និងចលនាសត្វក្នុងខេត្តតាកែវ
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
72

ថ្ងៃអង្គារ ១០ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមជាមួយមន្ត្រីក្រោមឱវាទចំនួន ០២រូប បានសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចុះសិក្សា និងប្រមូលព័ត៌មានបឋមស្តីពីស្ថានភាពផលិតកម្មសត្វ សត្តឃាតដ្ឋាន និងចលនាសត្វក្នុងខេត្តតាកែវ ដោយរួមជាមួយគ្នានោះក៏បានចុះអង្កេតផ្ទាល់នៅតាមច្រករបៀងចំនួន ០២ រួមមានច្រកតាអូរ និងច្រកកំណប់កែវ ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter