ចុះត្រួតពិនិត្យវាយតម្លៃសហគមន៍កសិកម្មដែលមានសក្តានុពលសមស្របជាមួយលក្ខណៈវិនិច្ឆ័យគម្រោងដើម្បីគាំទ្របន្តក្នុងឆ្នាំ ២០២១ បានចំនួន ៤ សហគមន៍កសិកម្ម
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
55

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ PPIU រួមនឹងលោកទីប្រឹក្សាបច្ចេកទេសគម្រោង CS2 នៃគម្រោង CFAVC បានចុះត្រួតពិនិត្យវាយតម្លៃសហគមន៍កសិកម្មដែលមានសក្តានុពលសមស្របជាមួយលក្ខណៈវិនិច្ឆ័យគម្រោងដើម្បីគាំទ្របន្តក្នុងឆ្នាំ ២០២១ បានចំនួន ៤ សហគមន៍កសិកម្ម រួមមាន៖
-សហគមកសិកម្មសាមគ្គីត្រពាំងចក ភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ មានអ្នកចូលរួមសរុប  ចំនួន ៧នាក់ ស្រី ០នាក់
-សហគមន៍កសិកម្ម ត្រពាំងស្រង៉ែ ភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ មានអ្នកចូលរួមសរុប ៧នាក់ ស្រី៦នាក់។
-សហគមន៍កសិកម្មសាមគ្គីអមតៈខ្វាវ នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោងមាន អ្នកចូលរួមសរុប ៩នាក់ ស្រី ៥នាក់។
-សហគមន៍កសិកម្មបក្សីរីករាយ  ភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ មានអ្នកចូលរួមសរុប ១១នាក់ ស្រី ២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter