ចុះស្វែងយល់ពីស្ថានភាពចិញ្ចឹមសត្វរបស់ប្រជាកសិករ និងស្រង់ស្ថិតិគោនៅភូមិព្រៃរមាស ឃុំអង្គខ្នុរ ស្រុកទ្រាំង
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
64

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០

លោក ហន ឧត្តម មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទ្រាំង ព្រមទាំងសហការី បានរួមដំណើរលោក ឈួន ផាន់នី អភិបាលនៃគណៈអភិបាលស្រុកទ្រាំង ដើម្បីចុះស្វែងយល់ពីស្ថានភាពចិញ្ចឹមសត្វរបស់ប្រជាកសិករ និងស្រង់ស្ថិតិគោនៅភូមិព្រៃរមាស ឃុំអង្គខ្នុរ ស្រុកទ្រាំង ដែលជាលទ្ធផលឃើញមានគោសរុបចំនួន ១៧៨ក្បាល ក្នុងនោះឈឺមានសរុប ៤២ក្បាល និងងាប់ ០២ក្បាល។ មន្ត្រីជំនាញបានណែនាំដល់កសិករចិញ្ចឹមសត្វទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើអនាម័យថែទាំ និងចាក់វ៉ាក់សាំងការពារជំងឺសត្វអោយបានត្រឹមត្រូវ ហើយទន្ទឹមនោះ ក៏បានចែករំលែកចំណេះដឹងក្នុងការព្យាបាលសត្វផងដែរ។ កម្មវិធីនេះក៏មានការចូលរួមអមដំណើរពីលោក ព្រំ ផាត ក្រុមប្រឹក្សាស្រុកទ្រាំង លោក គង់ មុន្នី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង លោកក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធ។

ចំនួនអ្នកចូលទស្សនា
Flag Counter