បើកវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ដែលមានមន្រ្តីបច្ចេកទេសថ្នាក់ខេត្តស្រុក
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
49

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០

ពេលព្រឹកកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ សហការជាមួយក្រុមហ៊ុនTropicam បានបើកវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ដែលមានមន្រ្តីបច្ចេកទេសថ្នាក់ខេត្តស្រុក និងកសិករចូលរួសរុប ៣២នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។  វគ្គបណ្តុះបណ្តាលនេះស្ថិតក្រោមអធិបតីភាពលោក វង្ស ទ្រី ជំនួយការនាយកកម្មវិធីASPIRE។

ពេលល្ងាច ទីប្រឹក្សាគ្រប់គ្រងកម្មវិធី និងទីប្រឹក្សាទីផ្សារកម្មវិធីASPIRE ជូនដំណើរ លោក ជំនួយការ និងក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE ចុះពិនិត្យមើលផ្ទះសំណាញ់នៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ និងឃុំរមេញស្រុកកោះអណ្តែត ដើម្បីពិនិត្យមើលចំណុចខ្វះខាតដើម្បីអោយក្រុមហ៊ុនកែលំអមុនបើកថវិកាបញ្ចប់។

ចំនួនអ្នកចូលទស្សនា
Flag Counter