ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទ្រាំងចុះបង្រៀន បង្វឹក និងពង្រឹងសមត្ថភាពក្នុងការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ MIS ដល់មន្ត្រីផ្សព្វផ្សាយឃុំ (CEWs) ចំនួន ០៤រូប តាមរយៈការចុះសម្ភាសន៍ និងបញ្ចូលទិន្នន័យផ្ទាល់ជាមួយកសិករ
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
53

ថ្ងៃអង្គារ ៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០

លោក ទេព ស៊ីនឿន ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទ្រាំង និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានចំនួន ០២រូប បានអមដំណើរលោក សេត វាសនា ទីប្រឹក្សាថ្នាក់ខេត្តគម្រោង ASPIRE ប្រចាំខេត្តតាកែវ ដើម្បីបង្រៀន បង្វឹក និងពង្រឹងសមត្ថភាពក្នុងការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ MIS ដល់មន្ត្រីផ្សព្វផ្សាយឃុំ (CEWs) ចំនួន ០៤រូប តាមរយៈការចុះសម្ភាសន៍ និងបញ្ចូលទិន្នន័យផ្ទាល់ជាមួយកសិករ ០៥គ្រួសារ រស់នៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង។ 

ចំនួនអ្នកចូលទស្សនា
Flag Counter