មន្ត្រីផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកបាទី បានចុះពិនិត្យស្ថានភាពចិញ្ចឹមគោរបស់កសិករ ០៩គ្រួសារនៅឃុំតាំងដូង
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
50

ថ្ងៃអង្គារ ៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០

លោក សាយ ទិត្យ មន្ត្រីផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកបាទី បានចុះពិនិត្យស្ថានភាពចិញ្ចឹមគោរបស់កសិករ ០៩គ្រួសារនៅឃុំតាំងដូង ដែលជាលទ្ធផលឃើញមានគោសរុបចំនួន ២៥ក្បាល ក្នុងនោះ ០៩ក្បាលបានឈឺ សង្ស័យបង្កឡើងដោយជំងឹអុតក្តាម រួចលោកក៏បានណែនាំបច្ចេកទេសថែទាំ ការពារ និងព្យាបាល ព្រមទាំងចែកជូនថ្នាំប្លឺមេទីឡែនទុកសម្រាប់កសិករប្រើប្រាស់។ បន្ទាប់មក លោកក៏បានចុះពិនិត្យស្ថានភាពចលនាសត្វតាមបណ្តោយផ្លូវជាតិលេខ ០២ និងបានណែនាំអោយអ្នកដឹកជញ្ជូនទាំងអស់ត្រូវសហការជាមួយមន្ត្រីជំនាញក្នុងការធ្វើលិខិតអនុញ្ញាតដឹកជញ្ជូន និងមិនត្រូវទិញលក់សត្វដែលសង្ស័យកើតមានជំងឺឆ្លងនោះទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter