ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកគិរីវង់ បានចុះតាមដានស្ថានភាពសុខភាពសត្វ និងស្រង់ស្ថិតិគោនៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
47

ថ្ងៃអង្គារ ៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០

លោក ញ៉ែម ចាន់រស្មី ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកគិរីវង់ បានចុះតាមដានស្ថានភាពសុខភាពសត្វ និងស្រង់ស្ថិតិគោនៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ដែលជាលទ្ធផលឃើញមានគោសរុបចំនួន ៣២៧ក្បាល ក្នុងនោះគោឈឺមានចំនួន ៨៤ក្បាល សង្ស័យបង្កឡើងដោយជំងឺអុតក្តាម។ ជាមួយគ្នានោះ លោកប្រធានបានចែករំលែកចំណេះដឹងបច្ចេកទេសស្តីពីការថែទាំ ការការពារ និងការព្យាបាល ព្រមទាំងបានចែកជូនថ្នាំប្លឺមេទីឡែនទុកសម្រាប់កសិករប្រើប្រាស់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter