ប្រជុំពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មដែលមានសក្តានុពលលើដំណាំស្រូវ និងស្វាយ ដើម្បីជ្រើសរើសគាំទ្រក្នុងឆ្នាំ២០២១
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
61

ថ្ងៃអង្គារ ៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ PPIU តំណាងមន្ទីរអភិវឌ្ឍជនបទ និងមន្ទីរធនធានទឹក និងឧតុនិយម និងជលសាស្រ្តខេត្ត រួមនឹងលោកទីប្រឹក្សាគម្រោង ផ្នែក CS2  នៃអង្គភាពគ្រប់គ្រងគម្រោង PMU បានប្រជុំពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មដែលមានសក្តានុពលលើដំណាំស្រូវ និងស្វាយ ដើម្បីជ្រើសរើសគាំទ្រក្នុងឆ្នាំ២០២១ បានចំនួន ៤ សហគមន៍កសិកម្ម ក្នុងស្រុកកោះអណ្តែត ដោយមានអ្នកចូលរួមសរុប ២៣នាក់ ស្រី ៥នាក់ ក្នុងនោះរួមមាន៖    
-សហគមកសិកម្មភូមិបីសាមគ្គី
-សហគមកសិកម្មន៍ពន្លឺបេងក្រពុំឈូក
-សហគមកសិកម្មភូមិបីមានជ័យជ្រោយស្លែង 
-សហគមកសិកម្មរលួសមាស
ក្រុមការងារនឹងបន្តចុះវាយតម្លៃនៅថ្ងៃស្អែកបន្ត

ចំនួនអ្នកចូលទស្សនា
Flag Counter